(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook page ផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ថា សម្តេចបានយកថ្ងៃនេះទៅលេងកីឡា ដើម្បីសុខភាព ក្រោយពីបំពេញការងារយ៉ាងមមាញឹក នៅដើមសប្តាហ៍នេះ និងចុងសប្តាហ៍នេះ។

Facebook page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា​ «ថ្ងៃនេះសុំពេលលេងកីឡា ដើម្បីឲ្យចេញញើស បន្ទាប់ពីការងារជាច្រើន នាចុងសប្តាហ៍ និងដើមសប្តាហ៍នេះ»

គួរកត់សំគាល់ថា នៅរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហាក់មមាញឹកនឹងការងារជាច្រើន ទាំងកិច្ចការដែលត្រូវបំពេញនៅកម្ពុជា និងការងារចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសជាដើម។

ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន នាពេលនេះ បានសរបញ្ជាក់ឲ្យឃើញថា សម្តេច ហ៊ុន សែន បានខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានសុខសន្តិភាព៕