(ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះសំណាក់មួយយីហោ ម៉េត មាំងឃី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៣០២ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះ ធីលលី អ៊ីរ៉ាអ៊ីវ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៥២៤៤៥៦៣៩៨ ជាភ្ញៀវទេសចរណ៍ដែលមកទស្សនានៅកម្ពុជា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះ​ទៅពិនិត្យសាកសព និងទាក់ទងទៅកាន់ស្ថាន​ទូតអង់គ្លេស ដើម្បីចាត់ការតាមនីតិវិធី៕