(ភ្នំពេញ)៖ នារសៀលថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌ​ពោធិ៍សែនលោក ជ័យ ហែម ដារិទ្ធ បានបើកកម្មវិធីផ្តល់​ថ្នាំ​វ៉ាក់​សាំង​ការពារជំងឺផ្តាសាយធំ ដល់មន្ត្រីសាលា​ខណ្ឌ​ចំនួន១៦៨​នាក់។

វ៉ាក់សាំង​ដែលផ្តល់ជូនដល់មន្ត្រីនា​ឱកាសនេះ គឺឧបត្ថម្ភជូនពី លោកឧកញ៉ា នី សម្បត្តិ អគ្គនាយក្រុមហ៊ុន អៀ កូ។

លោក ហែម រិទ្ធិបានថ្លែងថា ក្នុងយុទ្ធនាផ្តល់​វ៉ាក់សាំង​ការពារជំងឺផ្តាសាយនេះ​គឺដើម្បីឱ្យមន្ត្រី​ទាំងអស់មានសុខភាព​មាំមួនដើម្បីបម្រើប្រជាពលរដ្ឋ​ឲ្យបានល្អបំផុត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើដល់​មន្ត្រីទាំងអស់​ត្រូវបន្តអប់រំ​ផ្សព្វ​ផ្សាយ​ដល់ប្រជាពលរដ្ឋ​ ឲ្យទុកដាក់ពីបញ្ហា​សំរាម​ឲ្យបានត្រឹមត្រូវ ហើយសំរាមត្រូវច្រក​ថង់ផ្លាសស្ទីក​បោះក្នុងធុងសំរាម​ កុំចោលពាសវាលពាសកាល​ តាមផ្លូូវសាធារណៈ​ ព្រោះ​សំរាមទាំងអស់នេះវាបង្កផលប៉ះ​ពាល់យ៉ាងខ្លាំងទៅដល់សុខភាពបរិស្ថាន​អនាម័យ​ផងដែរ៕