(ភ្នំពេញ)៖ ក្រុមហ៊ុន SONY សហការជាមួយក្រុមហ៊ុន Sunsimexco​​​ Co., Ltd បាន​បើកសម្ពោធបន្ទប់តាំងពិព័រណ៌ ផលិតផលដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលមាន ទីតាំងនៅក្បែរវិមានឯករាជ្យ អគារលេខ ១៤១ អាអឺសូន្យ និងអាអឺ១ មហាវិថីព្រះនរោតម្ត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ​​​ សម្រាប់ដាក់តាំងបង្ហាញ​គ្រប់ផលិតផល SONY ដែលជាសុទ្ធតែជាម៉ាក ទទួលបានការគាំទ្រ​​​ ការជឿទុកចិត្តពីសំណាក់អតិថិជន​​​ទៅលើ​​​គុណភាព ​​​និងសេវាកម្ម។

ក្រុមហ៊ុនបានធ្វើការផ្តល់ជូនជាពិសេស សម្រាប់អតិថិជន នៅក្នុងឪកាសបើកសម្ពោធនេះ​​​មានដូចជា ការ​​​បញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ លើគ្រប់ផលិតផល។ អតិថិជនដែលបាន​អញ្ជើញមកចំនួន ១៥០នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃលើផលិត​ផល​ PlayStation​​​ 4 ចំនួន ៥០គ្រឿង, កាសស្តាប់ម៉ូដែល MDRXB450AP ចំនួន ៥០គ្រឿង, បាសដាក់តាមខ្លួន មាន Wireless និង Bluetooth ម៉ូដែល SRS-XB2 ចំនួន ៥០គ្រឿង និងផលិតផលជាច្រើនមុខផ្សេងទៀត។ ចំណែកការបញ្ចុះតម្លៃ​​​នេះ ក្រៅពីផលិតផលបីមុខខាងលើ នឹងបន្តរហូតដល់ថ្ងៃទី​​​ ៣១ ខែកក្កដា ឆ្នាំ ២០១៦។

កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏មានចែកកាដូអនុស្សាវរីយ៍ ជូនដល់អតិថិជន​ដែលចូលរួម​​​ទស្សនាផលិតផល នៅបន្ទប់តាំងពិពរណ៌ក្នុងថ្ងៃសម្ពោធផងដែរ ដែលកាដូមានចំនួនរហូតដល់ ១០០០។ ក្នុងពិធីបើកសម្ពោធនេះ មានអតិថិជនចូលរួមសរុបប្រមាណជាង  ១០០០នាក់  ហើយពួកគាត់សម្តែងនូវអារម្មណ៍រីករាយ ដែលបានចូលរួម​ទស្សនា​ផលិតផល ថែមទាំងទទួលបានកាដូអនុស្សាវរីយ៍ ពីក្រុមហ៊ុន។

លោក តាំង សុធារិទ្ធ តំណាងក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែលជាក្រុមហ៊ុនចែកចាយផលិត​ផល SONY បានបញ្ជាក់ថា ដើម្បីតបស្នងដល់អតិថិជន ដោយមានការគាំទ្រពីសំណាក់អតិថិជន មកលើផលិតផល ​​​SONY ក្រុមហ៊ុននឹងបន្តរនាំមកនូវកម្មវិធីល្អៗជាច្រើនទៀត​នាពេលខាងមុខ ​​​ដូចដែលក្រុមហ៊ុន​​​ធ្លាប់បាន​​​ ផ្តល់ជូនជាច្រើនកន្លងមក។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិត​ផល ​SONY​ សូម​ទាក់ទង​ទៅ​កាន់​ផ្នែកសេវាបម្រើ​អតិថិជ​ន​​របស់​ក្រុមហ៊ុន ​តាម​រយៈទូរស័ព្ទ​លេខ 023 216 072-073 / 012 873 951៕