(កាប៊ុល)៖ មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែក​ទៅលើ​រថយន្ត​មួយគ្រឿង ដែល​ផ្ទុកទៅដោយមន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា។

ករណីវាយប្រហារនេះ បានធ្វើឡើងនៅកណ្ដាលទីក្រុងកាប៊ុល តែម្ដងដោយក្នុងនោះមានមន្ត្រីរដ្ឋាភិបាល​ជាច្រើន​រូបបានស្លាប់ និងរបួស។ ក្រោយពេលកើតហេតុភ្លាមៗ សាក្សីនៅ​កន្លែងកើតហេតុបានរាយការណ៍ថា គេឃើញជនរងគ្រោះជាច្រើននាក់ ត្រូវបាន​បញ្ជួនទៅព្យាបាល​នៅមន្ទីរ​ពេទ្យ​ក្បែរកន្លែងកើតហេតុ។

គួរបញ្ជាក់ផងដែរថា នៅក្នុងទីក្រុងកាប៊ុល មួយរយៈក្រោយនេះ បានទទួលរងការវាយប្រហារដោយ​គ្រាប់​បែក ជាច្រើនលើក ច្រើនសារ ដោយគោលដៅភាគច្រើនគឺជាកងកម្លាំងយោធា និងមន្ត្រីរដ្ឋាភិបាល៕