(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាអំពីជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) នាចុងសប្តាហ៍មុននេះ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិជាង៣០ឆ្នាំ បានបង្ហាញពីគន្លឹះ២៥ យ៉ាង ដើម្បីកែលម្អថតរូបស្មាតហ្វូន។

នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ហេង ស៊ីនិត្យ បានពន្យល់ថា ការថតរូបឲ្យបានស្អាតល្អ គឺសំខាន់ណាស់សម្រាប់អ្នកស្រលាញ់វិស័យថតរូប ប៉ុន្តែវាក៏ជាឧបសគ្គមួយប្រសិនជាអ្នកទើបចាប់ផ្តើមក្នុងការរៀនថតរូប ហើយមិនមានកាមេរ៉ា Professional ប្រើប្រាស់ ឬមានតែទូរស័ព្ទស្មាតហ្វូតនោះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា មានគន្លឹះ ២៥យ៉ាង ដើម្បីកែលម្អថតរូបស្មាតហ្វូន ឲ្យមានលក្ខណៈល្អប្រសើរ ក្នុងនោះរួមមាន៖

* ប្រើបន្ទាត់ក្រឡាចត្រង្គដើម្បីធ្វើតុល្យភាពការថតរូប
* កំណត់ការផ្តោតអារម្មណ៍របស់កាមេរ៉ា
* ប្រើរបៀប HDR
* ប្រើពន្លឺធម្មជាតិ
* ផ្ដោតលើប្រធានបទ
* កាន់ទូរស័ព្ទរបស់អ្នកឱ្យមានលំនឹង
* ប្រើប្រាស់ជើងកាមេរ៉ា
* ចាប់យកចន្លោះអវិជ្ជមាន
* ស្វែងរកទស្សនៈផ្សេងគ្នា
* លេងជាមួយនឹងការឆ្លុះបញ្ចាំង
* ប្រើបន្ទាត់នាំមុខ
* រកមើលសុីមេទ្រី
* ចាំមើលលំនាំដដែលៗ
* លេងជុំវិញជាមួយនឹងការទប់ស្កាត់ពណ៌
* ចៀសវាងការពង្រីក
* ចាប់យកព័ត៌មានលម្អិតតូចៗ
* ប្រសិនបើអ្នកប្រើ Flash ធ្វើដូច្នេះតែក្នុងអំឡុងពេលថ្ងៃ
* កំណត់ការប៉ះពាល់របស់កម្មវិធីកាមេរ៉ារបស់អ្នកដោយដៃ
* បង្កើតអរូបី
* យកបេក្ខជន,
* មានភាពមិនធម្មតា
* ធ្វើឱ្យពួកគេសើច
* សម្អាតកញ្ចក់ទូរស័ព្ទ
* ភ្ជាប់កញ្ចក់ខាងក្រៅ
* កុំខ្លាចក្នុងការកែសម្រួល

វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀតរបស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលវគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣វគ្គកន្លងមក ប្រកបដោយភាពរលូន។ វគ្គសិក្សាជំនាញថតរូបនេះ គឺបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផងដែរ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕