(ភ្នំពេញ)៖ លោក ឡុង ផល្លាសុខ អាយុ ៥០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ… ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០១០៩៤៨៤៨០ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក ឡុង ផល្លាសុខ បានអោយដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការរុះរើលំនៅដ្ឋាន ដើម្បីសាងសង់គេហដ្ឋានថ្មី ដោយមានការធ្វើប្រហែស ក្នុងការរៀបចំទុកដាក់ឯកសារ បណ្ដាលឲ្យខ្ញុំបាទវង្វេងដៃ មិនដឹងបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ មិនទាន់ចុះបញ្ជីលេខ ៤៩៧១ ល.ប ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានទំហំ៤៦៨ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មិនដឹងវង្វេងដៃទុកដាក់នៅកន្លែងណា ឬជ្រុះបាត់នៅកន្លែងណានោះទេ រកមិនឃើញរហូតដល់សព្វថ្ងៃនេះ។ ហើយសព្វថ្ងៃនៅសល់តែឯកសារថតចម្លងតែប៉ុណ្ណោះ។

ប្រសិនបើថ្ងៃក្រោយមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ឬពាក់ព័ន្ឋនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលផ្សេង លោកសូមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ ហើយបើសិនបងប្អូនណារើសបាន ឬច្រឡំដៃយកទៅរក្សាទុក សូមយកមកប្រគល់អោយខ្ញុំបាទវិញ ខ្ញុំបាទ នឹងជូនជាសារគុណផងដែល ។ អាចទំនាក់ទំនងមកខ្ញុំផ្ទាល់ ឬអង្គភាពសារព័ត៌មាន KCSM TV News រាល់ម៉ោងធ្វើការ៕