(ភ្នំពេញ)៖ លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសជាប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានគណៈចលនាមហាជន។

ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅវិមាន៧មករា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សោម សឿន ប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល។

សូមបញ្ជាក់ថា លោក ឡាវ វ៉ាន់ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងសមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន។

គណៈកម្មាធិការនេះ មានអនុប្រធានពីររូប និងសមាជិក ១៤រូបផ្សេងទៀត៕