(ភ្នំពេញ)៖ តាមបញ្ជា​លោក​ ជា​ ខេមា​ អភិបាល​ខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ​២០២២​ លោក​ ចាប​ ឌីណា​ អភិបាល​រងខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់​ អនាម័យបរិស្ថាន​ នៅតាមបណ្តយផ្លូវ១១០​ ពីមហាវិថីព្រះនរោត្តម​ ដល់មហាវិថីព្រះសុី​សុវត្ថិ​ ផ្លូវលេខ១៩​ ផ្លូវលេខ១៥​ ផ្លូវ​០៣​ និងផ្លូវលេ​៥​។

លោក ចាប ឌីណា បានបញ្ជាក់ថា ការរៀបចំ គឺអនុវត្តជាប្រចាំ​ ព្រោះមូលដ្ឋានខណ្ឌដូនពេញ ជាតំបន់ទេសចរណ៍សេដ្ឋកិច្ចនយោបាយ​ វប្បធម៌​ ដែលមានភ្ញៀវជាតិ​ អន្តរជាតិ​មកកម្សាន្ត​ ស្របពេលដែលប្រទេសជាតិមានសុខសន្តភាព​ ប្រជាពលរដ្ឋអាចអញ្ជេីញដំណេីរកម្សាន្តគ្រប់ទីកន្លែងដែលខណ្ឌដូនពេញ មានរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ ព្រះបរមរាជវាំង​ សារមន្ទីរជាតិ​។ល។ ដូច្នេះ សន្តិសុខ​ សណ្តាប់ធ្នាប់​ អនាម័យ​បរិស្ថាន​ ត្រូវតែស្អាត​ មានអនាម័យ​ បរិស្ថានល្អ​ ជាទីគាប់ចិត្តរបស់មហាជន។

ក្នុងនាមអាជ្ញាធរលោក ចាប ឌីណា បានស្នេីសុំបងប្អូនអាជីវករ​ ប្រជាពលរដ្ឋមេត្តាជួយសហការដេីម្បីសោភ័ណភាព​ មូលដ្ឋានយេីងទាំងអស់គ្នា។

ក្នុងនាម​លោក​អភិបាលខណ្ឌដូនពេញ, លោក ចាប ឌីណា ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ​ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែលបានហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន៕