(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន អំពីការការផ្លាស់ប្តូរទម្រង់របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

ម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន អាចទាញយកទម្រង់របាយការណ៍ថ្មី ដោយស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម។ ក្នុងករណីមានចម្ងល់ពាក់ព័ន្ធ ទម្រង់របាយការណ៍ថ្មីនេះ អាចទំនាក់ទំនងមកដោយផ្ទាល់ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖