(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនក្នុងការលើកពាន World Cup 2022 នៅប្រទេសកាតា ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment របស់ក្រុមយុជនខ្មែរនៅខ្លឹមសារដែលសម្តេចបង្ហោះពីការដំណើរធ្វើដំណើរទៅកាប់ទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយសម្តេចបានមានប្រសាសន៍ថា៖ «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»

សូមបញ្ជាក់ថា រហូតមកពេលនេះ​ ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក។ ប្រទេសបារាំង បានឡើងមកវគ្គកណ្តាល ផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ៕