(ប៉ារីស)៖ ក្រុមមាន់គកបារាំង នឹងត្រូវប្រកួតបង្រ្គប់កិច្ចទល់នឹងក្រុមជម្រើសជាតិស្វីស បញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A គ្រាដែលរ៉ូម៉ានី ប៉ះអាល់បានី ក្នុងព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016។

សារព័ត៌មាន Sky Sports បានអោយដឹងថា ម្ចាស់ផ្ទះបារាំង បានឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិហើយ ក្រោយឈ្នះ២ប្រកួតជាប់គ្នា ឈរនៅកំពូលតារាង តាមពីក្រោយដោយស្វីស មាន៤ពិន្ទុ និងរ៉ូម៉ានី ឈរនៅលេខ៣ ហើយអាល់បានី ឈរនៅលេខ៤ បាតតារាង។

ស្វីស ត្រូវការស្មើ ឫក៏ឈ្នះបារាំងយប់នេះ ដើម្បីរក្សាកៅអី ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមឈរនៅលេខ២ ប្រចាំពូល A ខណះដែលរ៉ូម៉ានី និងអាល់បានី ពិតជាត្រូវការ៣ពិន្ទុដូចគ្នា។

សូមបញ្ជាក់ផងដែរថា សម្រាប់ក្រុមឈរនៅលេខ១ និងលេខ២ ក្នុងពូល A ត្រូវប្រកួតខ្វែងជាមួយពូល B មានន័យថា លេខ១ ពូល A ត្រូវជួបលេខ២ ក្នុងពូល B រីឯក្រុមឈរនៅលេខ១ ក្នុងពូល B វិញ ត្រូវប៉ះក្រុមលេខ២ ក្នុងពូល A។

រាត្រីនេះមានតែៗប្រកួតប៉ុណ្ណោះ គឺបារាំង ប៉ះស្វីស និងរ៉ូម៉ានី ជួបអាល់បានី នៅម៉ោង២យប់រលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា) បញ្ចប់ពូល A៕