(ព្រះសីហនុ)៖ នៅថ្ងៃល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ខួប៤៥ឆ្នាំ ទំនាក់ទំនងអាស៊ាន-អឺរ៉ុប នៅទីក្រុងប្រ៊ុណសែល និងថ្ងៃទី១៣ ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដំណើរទៅអ៊ឺរ៉ុប មិនមែនយកប្រេងចាក់លើភ្លើងសង្គ្រាមទេ តែស្វះស្វែងរកសន្តិភាពនៅអឺរ៉ុប
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តំបន់ដែលមានសង្គ្រាមនឹងគ្មានទេភ្ញៀវទេសចរណ៍ ខណៈលើពិភពលោកប្រធានបទសំខាន់នាពេលបច្ចុប្បន្នគឺសន្តិភាព
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ក្នុងស្រុក

ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រលើកទី៩៖