(បន្ទាយមានជ័យ)៖ កាលពីព្រឹកទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយមើលឃើញអំពីការលំបាករបស់លោកយាយ លោកតា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកស្រី នាវ ថានិត ព្រមទាំងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាផ្ទាល់ខ្លួន ទៅចែកជូនលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យចំនួន៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីនោះ ក៏មានការអញ្ចើញចូលរួមពីលោក អ៊ុច សារី លោក អ៊ុច មករា មេឃុំចង្ហា លោកស្រី ធុល ស្រីទូច លោក ឌី កង លោក មាឃ សុវណ្ណ ក្រុមប្រឹក្សាឃុំ លោកស្រី អ៊ុំ ចន្នីកា ស្មៀនឃុំ លោកព្រិន្ទ.ឯក សាន់ សុធារ៉ា នាយរងប៉ុស្តិ៍ចង្ហា និងបងប្អូនប្រជាពលរដ្ឋចំនួន៣០គ្រួសារផងដែរ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមានដូចខាងក្រោម៖ អង្ករចំនួន ២៥ គីឡូក្រាម, មី ចំនួន ០១កេស, ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ប្រេងសណ្តែក ២លីត ចំនួន០១ដប, ប៊ីចេង ១គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាម, ស្កសរ ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ទឹកសុទ្ធ ចំនួន ២យួរ, ថវិកាចំនួន៥ម៉ឺនរៀលក្នុង១គ្រួសារ។

នៅក្នុងឱកាសនោះលោកក៏បានឧបត្ថមបន្ថែមជូន
១-លោក មេឃុំចង្ហា បានទទួល ថវិកា ៥០០ដុល្លារ
២-ក្រុមប្រឹក្សា ៦នាក់ សរុប ៣០ ម៉ឺនរៀល
៣-នគរបាលប៉ុស្តិ៍ ២នាក់ សរុប ១០ ម៉ឺនរៀល
៤-ប្រជាការពារ៤នាក់សរុប ២០ ម៉ឺនរៀល
៥-មេភូមិ ២នាក់ សរុប ១០ ម៉ឺនរៀល
៦-ចាស់ព្រឹទ្ធាចារ្យ៥នាក់ទៀត សរុបចំនួន ៣១ម៉ឺនរៀល។ សរុបថវិការចំណាយទាំងអស់ ចំនួន ១២ លានរៀល៕