(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន អមដំណើរដោយលោកវរសេនីយ៌ឯក សួង សៅ មេបញ្ជាការវរការពារព្រំដែនគោក៨១៥ និងយោធាសឹករងក្រុងប៉ោយប៉ែត ដែលប្រចាំការត្រង់ចំណុចដើមខ្នុរ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចំណុចច្រកដើមខ្នុរ ដើម្បីនាំគ្នាទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជាថៃ។

ក្រោយពីការចុះត្រួតពិនិត្យនៅចំណុចទីតាំងខាងលើនៅចំណុចទីតាំងច្រករបៀងដើមខ្នុរនោះ ពុំមានពលករឆ្លងដែនខុសច្បាប់នោះទេ។

លោកវីរសេនីយ៍ឯក សួង សៅ ក៏បានបញ្ជាក់ថា ត្រង់ចំណុចច្រកដើមខ្នុរ ដែលគ្រប់គ្រងដោយលោក ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ នៃវរៈការពារព្រំដែនគោក៨១៥ និងយោធាសឹករងក្រុងប៉ោយប៉ែតដែលប្រចាំការត្រង់ចំណុចខាងលើនេះ មិនមានពលករឆ្លងដែនខុសច្បាប់នោះឡើយ។

លោកវរសេនីយ៍ឯក សួង សៅ បានអំពាវនាវដល់បងប្អូនសារព័ត៌មាន សូមចុះផ្សាយព័ត៌មានឲ្យមានវិជ្ជាជីវៈ យកព័ត៌មានពិត ច្បាស់លាស់ ចៀសវាងផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយស បំបាក់ទឹកចិត្ត បើមិនបានលើក ទឹកចិត្តទេ កុំបំពានកងកម្លាំងដែលការពារព្រំដែន លះបង់ ឆ្ងាយប្រពន្ធកូន ផ្ទះសំបែង ដោយគោរពបទបញ្ជាថ្នាក់ដឹកនាំ ការពារបទល្មើស នឹងពលករឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ការពារព្រំដែន៕