(ភ្នំពេញ)៖ ការតែកក្រើក ក្នុងព្រឹត្ដិការណ៍នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) Division A នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែមិថុនា នេះ ដោយមានការប្រគុំតន្ដ្រី យ៉ាងសប្បាយរីករាយពីតារាល្បីៗ នៅកម្ពុជា ពិសេស តារាចម្រៀង សម្លេងផ្អែមត្រជាក់ លាយឡំជាមួយនឹងការឈឺចាប់ ក្នុងបទមនោសញ្ចេតនា ដែលធ្វើឲ្យទស្សនិកជនជក់ចិត្ដដិតអារម្មណ៍ចាក់ក្នុងបេះដូង កញ្ញា មាស សុខ សោភា នឹងបង្ហាញវត្ដមាន អមជាមួយនឹងបទចម្រៀងពិរោះៗ ជូនទស្សនា និងស្ដាប់កំសាន្ដផងដែរ ចាប់ពីម៉ោង ២រសៀលតទៅ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) Division A នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ចូលរួមជាមួយពួកយើងនៅស្តាតអូឡាំពិកនៅថ្ងៃទី ១៩ មិថុនា ហើយរីករាយទស្សនាការប្រកួតបាល់ទះរវាងក្រុមខ្លាំងដែលនឹងក្លាយជាជើងឯកបាល់ទះ Leo Cup National Volleyball ឆ្នាំ២០១៦។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com/នៅថ្ងៃនេះ ៕