(ពិភពលោក)៖ ស្រាជាគ្រឿងស្រវឹងមួយ ដែលពេញនិយមនៅអឺរ៉ុប ជាពិសេសគឺសម្រាប់ពួកមហាសេដ្ឋី​ចូលចិត្ត​ផឹក ​ស្រា​ដែលមានតម្លៃថ្លៃៗ ប៉ុន្តែក៏មានស្រាខ្លះ ទោះមានលុយច្រើនយ៉ាងណា ក៏មិនអាចទិញបានដែរ ព្រោះការផលិតរបស់​វា​មានកំណត់។

តើអ្នកចង់ដឹងទេថា ស្រាឈ្មោះអ្វីដែលមានតម្លៃថ្លៃជាងគេបំផុតនោះ?

០១. Tequila Ley .925 តម្លៃ ៣.៥លានដុល្លារអាមេរិក
ជាស្រាមួយប្រភេទរបស់ប្រទេសម៉ិកស៊ិក ដែលផលិតឡើងដោយយកចិត្តទុកដាក់បំផុត សម្រាប់សុខភាពអ្នកផឹក។ មិនត្រឹមតែជាប់ចំណាត់ ថ្នាក់ជាស្រាដែលមានតម្លៃថ្លៃជាងគេបំផុតនោះទេ វាត្រូវបានគេទទួលស្គាល់ថា ជាស្រាដែល​មាន​ការរចនាសំបកដបដ៏ស្រស់ស្អាតថែមផង ព្រោះសំបកដបរបស់ស្រានេះ ត្រូវបានគេរចនាឡើងជាមួយនឹងត្បួងពេជ្រ ៦,៤០០គ្រាប់ រំលេចយ៉ាងភ្លឺ​ចិញ្ចាច​ចញ្ចែង​ ល្អប្រណិតតែម្ដង។ Tequila Ley .925 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ១៧៧៦ ប៉ុន្តែមកដល់បច្ចុប្បន្នគេមិនច្បាស់ថា វាមានលក់នៅលើទីផ្សារ ឬមួយយ៉ាងណានោះទេ។

០២. Henri IV Dudognon Heritage Cognac Grande Champagne តម្លៃ២លានដុល្លារអាមេរិក
ជាបងប្អូននឹង Tequila Ley .925 ដែលផលិតឡើងជាមួយនឹងគុណភាពខ្ពស់ ដែលមានអាយុកាល១០០ឆ្នាំ។ ចំណែកសំបកដបរបស់វាវិញ ត្រូវបានគេ​ផលិតឡើងដោយបំពាក់នូវមាសទំហំ ២៤​ការ៉ាត់ និង​ត្បួងពេជ្រ ៦,៥០០គ្រាប់។ បើសិនជាអ្នកចង់ផឹកស្រាមួយនេះ លោកអ្នកគ្រាន់តែធ្វើដំណើរកម្សាន្ត ទៅកាន់​ប្រទេសស៊ូដង់​ខាងត្បូង តាមរយៈជើងហោះឯកជនមួយរបស់រដ្ឋ នោះលោកអ្នក​នឹងបានទទួលទានវាភ្លាម។

០៣. Diva Vodka តម្លៃ១លានដុល្លារអាមេរិក
ឈរក្រោមស្លាកឈ្មោះ Vodka បានធ្វើឲ្យមនុស្សភាគច្រើនដឹងច្បាស់ថា វាជាស្រារបស់ប្រទេសរុស្ស៊ី និងមានរសជាតិ​ក្ដៅ ប៉ុន្តែសម្រាប់ Diva Vodka វិញ ផ្ទុយពីនោះបន្តិច ដោយវាត្រូវ​បានគេផលិត​ឡើង ជាមួយនឹងរសជាតិស្រាលស្រទន់ និង​ឆ្ងាញ់ជាប់ចិត្ត។ សម្រាប់ការរចនាសំបក​ដបវិញ គឺផ្ដល់នូវភាពងាយស្រួលសម្រាប់យកតាមខ្លួន ព្រោះវាមានរាងតូចច្រឡឹង និងស្រស់ស្អាត។

០៤. Dalmore 62 តម្លៃ ២១៥,០០០ដុល្លារអាមេរិក
ជាស្រាថ្លៃ ដែលផលិតឡើងតែ ១២ដបប៉ុណ្ណោះ ដូច្នេះបើទោះបីជាមានលុយ ក៏មិនប្រាដកថា អាចរកទិញបាន​ផងដែរ។ សារធាតុផ្សំនៃស្រានេះ ត្រូវបានគេដឹងថា ប្រមូលផ្ដុំទៅដោយ​សារធាតុសំខាន់ ជាច្រើន ទើបនាំឲ្យវាមានរសជាតិ​ខុស​ពី​ស្រា​ដទៃ។ កន្លងមកស្រា Whiskey ប្រភេទនេះ ត្រូវបានគេប្រទះឃើញនៅលើខ្លួនអ្នកដំណើរម្នាក់ នៅក្នុងអាកាសយានដ្ឋាន Changai airport ក្នុង ប្រទេសសិង្ហបុរី ដោយគេសង្ស័យថា វាជាស្រាក្លែងក្លាយ។

០៥. Armand de Brignac Midas តម្លៃ ២១៥,០០០ដុល្លារអាមេរិក
ជាប្រភេទស្រា Champagne ភាគច្រើនគេយកមកផឹក នៅក្នុងកម្មវិធីជប់លៀងធំៗ ព្រោះវាមានរសជាតិស្រាល ដោយ​​អាច​ពិសាបានទាំងបុរស និងនារី និងមួយវិញទៀត​វាមានចំណុះរហូតដល់ ៣០លីត្រក្នុងមួយដប។

០៦. Penfolds Ampoule តម្លៃ ១៧០,០០០ដុល្លារអាមេរិក
ជាពពួកស្រាក្រហម ប៉ុន្តែទឹករបស់វាមានពណ៌សខុសប្លែកពីស្រាក្រហមដទៃ ចំណែករសជាតិវិញគឺឆ្ងាញ់ និងស្រទន់។ មានមនុស្សតិចតូចបំផុត ដែលបានភ្លក្សរសជាតិស្រានេះ ព្រោះតែវាផលិតឡើង​ត្រឹមតែ១២ដប និងមាន​ចំណុះតិច។ ចំណែក​សំបកវិញផលិតឡើងពីឈើម្យ៉ាង ដែលមានក្លិនក្រអូប ហើយក្លិនក្រអូបនេះហើយ ដែលបានជួយបង្កើនរសជាតិ​ស្រាឲ្យកាន់​តែឆ្ងាញ់​មួយកម្រិតទៀត។

០៧. Château d’Yquem តម្លៃ ១៣០,០០០ដុល្លារអាមេរិក
ជាស្រាក្រហម ដែលមានអាយុកាល ៣០០ឆ្នាំ ដែលផលិតឡើងក្នុងចំនួនតិចតូចបំផុត (មិនមានតូលេខច្បាស់លាស់)។ តាមឯកសារបានបញ្ជាក់ថា ស្រាក្រហមមួយនេះ មានរសជាតិស្រទន់ និងឆ្ងាញ់ពិសា ប៉ុន្តែវាខ្លាំងបន្តិចសម្រាប់មនុស្ស​ស្រី ព្រោះជាតិអាល់កុលខ្ពស់។

០៨. Legacy by Angostura តម្លៃ ២៥,០០០ដុល្លារអាមេរិក ជាស្រាដែលមានតម្លៃថ្លៃគួរសម ប៉ុន្តែវាក៏ជាស្រាមួយដ៏កម្រផងដែរ ព្រោះវាត្រូវបានផលិតឡើងតែ២០ដប។ រសជាតិ​របស់​​វា​ខ្លាំង ប៉ុន្តែមានក្លិនឆ្ងុញឆ្ងាញ់ ដែលទាក់ទាញអារម្មណ៍អ្នកផឹក។

០៩.The Winston Cocktail តម្លៃ ១៤,០០០ដុល្លារអាមេរិក
ជាប្រភេទស្រាក្រឡុកតម្លៃ ១៤,០០០ដុល្លារអាមេរិក ក្នុងមួយកែវ។ ស្រាក្រឡុកនេះថ្លៃក៏ដោយសារតែវាត្រូវបាន​ផ្ដុំឡើង​ពីស្រាផ្សេងៗ ដែលមានរសជាតិឆ្ងាញ់ និងថ្លៃ ដូចជា Cognac Croizet 1858 Cuvee Leonie, Grand Marnier Quintessence និង Chartreuse Viellissement Exceptionellement Prolongé។

១០. Vieille Bon Secours Ale តម្លៃ ១២០០ដុល្លារអាមេរិក
បើទោះបីវាជាស្រាមួយប្រភេទជាប់ចំណាប់ថ្នាក់លេខ១០នៃស្រាដ៏ថ្លៃក្ដី ប៉ុន្តែវាក៏នៅតែថ្លៃដែរ ព្រោះមួយដប ១២០០ដុល្លារអាមេរិក។ Vieille Bon Secours Ale មានអាយុកាល ១០ឆ្នាំ និងមានជាតិ​អាល់កុល ៨ភាគរយ ដែល​អាច​ទទួលបានទាំងប្រុស និងស្រី៕