(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានបង្ហាញជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់នៅថ្ងៃនេះថា ពួកគេហ្នឹងរៀបចំពិធីតាមបែបសាសនានៅតំបន់ អង្គរ ក៏ដូចជានៅកន្លែងព្រះអង្គចេកព្រះអង្គចម នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបំណងឲ្យវត្ថុស័ក្តិសិទ្ធនៅតំបន់អង្គរជួយឃុំ គ្រងដល់ថ្នាក់ដឹកនាំ តំណាងរាស្រ្ត និង សកម្មជនគណបក្សសង្រ្គោះជាតិ អាចចៀសផុតពីគ្រោះកាចនានា។ តែការបួងសួងរបស់គណបក្ស សង្រ្គោះជាតិ ត្រូវបានគេមើលឃើញថា នឹងមិនអាចទទួលបានប្រសិទ្ធភាពឡើយ ត្បិតគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ ធ្លាប់បានបោក បារមីស័ក្តិសិទ្ធនៅតំបន់អង្គរម្តងរួចមកហើយកាលពីឆ្នាំ២០១៣។

បើទោះបីអាជ្ញាធរអប្សរាព្រមានពីការកើតឡើងនូវឧបទ្ទវហេតុនានា ព្រោះតែការមិនព្រមសុំកិច្ចសហការយ៉ាងណាក៏ដោយនោះ គណបក្ស សង្រ្គោះជាតិ បានបង្ហាញជំហររបស់ខ្លួនយ៉ាងមុតមាំថា ខ្លួននៅតែប្រារព្ធពិធីតាមបែបសាសនានៅកន្លែងព្រះអង្គចេក ព្រះអង្គចម ក៏ដូចជា នៅមុខប្រាសាទអង្គរ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធនៅតំបន់អង្គរសៀមរាប អតីតរាជធានី ដ៏ល្បីល្បាញរបស់ខ្មែរ ឲ្យតាមអភិបាល និង ឃុំ គ្រងថ្នាក់ដឹកនាំ តំណាងរាស្រ្ត ក៏ដូចជាសកម្មជនគណបក្សសង្រ្គោះជាតិ ឲ្យបានជួបតែសេចក្តីសុខ និងចៀសផុតពីគ្រោះកាចផ្សេងៗ។

មានការមើលឃើញថា ការប្រារព្ធពិធីបួងសួងនេះអាចនឹងមិនទទួលបានប្រសិទ្ធភាពនោះឡើយ មិនទទួលបានប្រសិទ្ធភាព ព្រោះតែគណ បក្សសង្រ្គោះជាតិ ធ្លាប់បានបោកប្រាស់បារមី និងវត្ថុស័ក្តិសិទ្ធនៅក្នុងតំបន់អង្គររួចម្តងមកហើយកាលពីឆ្នាំ២០១៣។ គេនៅចាំបានថា កាល ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងពីររូប គឺលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងតំណាង រាស្រ្តទាំងអស់ បាននាំគ្នាទៅធ្វើពិធីសច្ចាប្រណិធាននៅមុខប្រាសាទអង្គរវត្តថា ពួកគេនឹងមិនក្បត់ឆន្ទៈរាស្រ្ត ហើយក៏មិនចូលទៅធ្វើការជា មួយតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ដែលពួកគេហៅពេញៗមាត់ថា ជាអ្នកផ្តាច់ការនោះ។

តែបន្ទាប់ពីពួកគេធ្វើពិធីសច្ចាប្រណីធាន នៅមួយឆ្នាំក្រោយមកពោល គឺនៅចុងឆ្នាំ២០១៤ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដឹកនាំ ដោយ សម រង្ស៊ី និង លោក កឹម សុខា បាននាំគ្នាចូលទៅកាន់ដំបូលរដ្ឋសភា កាន់តួនាទីរៀងៗខ្លួន ដោយមិនមានការសាកសួរមតិម្ចាស់ ឆ្នោត ហើយក៏មិននឹកដល់បារមី និង វត្ថុស័ក្តិសិទ្ធ នៅតំបន់ប្រាសាទអង្គរ ដែលពួកគេបានសន្យា និងសច្ចាប្រណិធានជាមួយនោះឡើយ។

ពលរដ្ឋខ្មែរមានជំនឿមុតមាំខ្លាំងណាស់ទៅលើបារមី មន្តអាគមអូមអាម ដែលគេហៅថាផ្លូវងងឹតនោះ រហូតខ្មែរមានពាក្យមួយពោលថា «អា គម ផ្សំអាយុ»។ ពលរដ្ឋខ្មែរតែងមានជំនឿថា ប្រសិនបើមានការបន់ស្រន់ ឬ ធ្វើពិធីស្បថស្បែសច្ចាប្រណិធាននៅចំពោះមុខវត្ថុស័ក្តិសិទ្ធអ្វីមួយ ហើយ បែរជាមិនគោរពតាម ឬមិនមានការលាបំណន់នៅពេលការបួងសួងនោះបានសម្រេច អ្នកបួងសួងតែងជួបនូវគ្រោះកាចផ្សេងៗ ហើយ គ្រោះកាចនោះនឹងខ្លាំងលើសដើម ហើយមានអ្នកបួងសួងខ្លះអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ដែលគេហៅថា បារមី ឬ វត្ថុ ស័ក្តិសិទ្ធកាច់។

ដោយយោងលើហេតុផលនេះហើយ ទើបនាំឲ្យមានការលើកឡើងថា មូលហេតុ ដែលនាំគណបក្សសង្រ្គោះជាតិ មិនសូវជាមានក្តីសុខ និង តែងជួបរឿងរកាំរកូសមានអ្នកជាប់ទោស និងជាប់ចោទតាមផ្លូវច្បាប់ជាបន្តបន្ទាប់ និង រហូតមានការរត់ចោលស្រុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏ដូចជាជួបរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិជាដើម អាចបណ្តា លមកពីថ្នាក់ដឹកនាំ និង តំណាងរាស្រ្តគណបក្សប្រឆាំង មិនបានគោរពការសច្ចាប្រណិធានរបស់ពួកគេ ដែលប្រៀបដូចជាការជាន់ឈ្លី មិន គោរពទៅលើបារមី និងវត្ថុស័ក្តិសិទ្ធនៅតំបន់អង្គរ ជាហេតុនាំឲ្យបារមី ក៏ដូចវត្ថុស័ក្តសិទ្ធនៅតំបន់អង្គរខឹងសម្បាតាមយាយីនូវទង្វើមិនគោរព ពាក្យសម្តី និង ការសន្យារបស់ពួកគេ។

ឆ្លងតាមទង្វើមិនគោរពដល់វត្ថុស័ក្តិសិទ្ធនៅតំបន់អង្គរដូចដែលបានធ្វើនាពេលកន្លងមក ការធ្វើពិធីបួងសួងរបស់គណបក្សសង្រ្គោះជាតិ នៅ ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ នឹងគ្មានប្រសិទ្ធភាពនោះឡើយ តែផ្ទុយទៅវិញពួកគេអាចនឹងបង្កើនការថ្នាំងថ្នាក់កាន់តែ ខ្លាំងដល់វត្ថុស័ក្តិសិទ្ធនៅតំបន់អង្គរ ដែលអាចនាំឲ្យជោគវាសនារបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ អាចនឹងជួបគ្រោះ និងភាពរកាំរកូស កាន់តែខ្លាំងថែមទៀត ជាពិសេសរស្មីព្រះអាទិត្យ ដែលជានិមិត្តសញ្ញារបស់បក្សនោះអាចនឹងស្រអាប់កាន់តែខ្លាំង។

ក្រុមអ្នកមានជំនឿតាមប្រពៃណីខ្មែរបានើលើកឡើងថា បើចង់ឲ្យការបួងសួង ទទួលបានប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិទាំងអស់ គួរតែលាពាក្យសម្បថរបស់ខ្លួនជាមួយបារមី និង វត្ថុស័ក្តិសិទ្ធនៅតំបន់អង្គរជាមុនសិន។ ជាពិសេសថ្នាក់ដឹកនាំ និង តំណាងរាស្រ្តគណបក្សមួយនេះ បើចង់ឲ្យស្ថានភាព និង ជោគវាសនាវិលរកភាពល្អប្រសើរនោះ ពួកគេត្រូវតែក្លាហានហ៊ានទទួលស្គាល់ទង្វើ របស់ខ្លួន និង ហ៊ានប្រឈមមុខជាមួយនឹងច្បាប់ ទើបជាដំណោះស្រាយ ដ៏ប្រសើរសម្រាប់ស្រោចស្រង់ស្ថានការណ៍គណបក្សទាំងមូល។ តែ បើមេបក្សប្រឆាំងទាំងលោក សម រង្ស៊ី និង លោក កឹម សុខា នៅតែធ្វើខ្លួនដូចជាពង្រូ និង អណ្តើកអាងស្នូកទៀត ពន្លឺរស្មីរបស់បក្សប្រឆាំង ប្រហែលជាមិនងាយរើចេញពីភាពស្រអាប់នោះឡើយ៕

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជួបជុំស្បថស្បែនៅប្រាសាទអង្គរកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣