(ភ្នំពេញ)៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាភីអិលស៊ី (BIDC) នៅល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំកម្មវិធីចាប់រង្វាន់ធំសម្រាប់អតិថិជន ដែលបានដាក់ប្រាក់​បញ្ញើជាមួយ​និងអត្រាប្រាក់​ខ្ពស់រហូតដល់៥.៧៥%ក្នុងធនាគារ។

រង្វាន់ទាំងអស់រួមមាន រង្វាន់ធំទី១គឺទឹកប្រាក់សុទ្ធចំនួន ១០០០០ដុល្លារ, រង្វាន់ទី២គឺទឹកប្រាក់ចំនួន៥០០០ដុល្លារ និងរង្វាន់ជាច្រើនទៀតដូចជាទូរទស្សន៍LED ទូរទឹកកកទំនើបដែលគិត​ជាទឹកប្រាក់សរុបប្រមាណជាង ៦៥០០០ដុល្លារអាមេរិក។

សូមបញ្ជាក់ថាធនាគាBIDC គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មធំៗបំផុតរបស់ប្រទេសកម្ពុជា ដែលទទួលបាននូវការទុកចិត្ត និងជឿជាក់ពីបណ្ដារអតិថិជនជាច្រើន។ គិតត្រឹមដំណាចខែ ឧសភា ឆ្នាំ២០១៦ នេះ ធនាគារBIDCមាន ទ្រព្យសកម្មសរុប ៧៣៥ លានដុល្លារអាមេរិក។

ធនាគា BIDC បានទទួលប្រាក់បញ្ញើពីអតិថិជន ៣៤០ លានដុល្លារអាមេរិក ផ្ដល់កម្ចីជូនអតិថិជន ឯកត្តជន និងសហគ្រាសបានរហូតដល់៥៥១ លានដុល្លារអាមេរិក​។ ធនាគា BIDC បានជួយគាំទ្រយ៉ាងសកម្មក្នុងអាជីវកម្ម ការរស់នៅរបស់ប្រជាជនកម្ពុជា និងចូលរួមចំណែកពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះផងដែរ ធនាគាBIDCបានថ្លែងអំណរគុណយ៉ាង​ជ្រាវជ្រៅស្មោះស្មគ្រ​ដល់អតិថិជនចំពោះ​ការជឿទុកចិត្ត​និង​គ្រាំទ្រដល់ធនាគា BIDC រហូតទទួលបានជោគជ័យ រហូតមកដល់សព្វថ្ងៃ៕