(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ិរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលពេលបញ្ចប់ការងារពីប្រទេសកម្ពុជាហើយ។ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកឯកអគ្គរដ្ឋទូតជប៉ុន បានអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា លោក មីកាមិ ម៉ាសាហ៉ីរ៉ុ បានអញ្ជើញបំពេញការងារជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីអំលុងឆ្នាំ២០១៩។ ក្នុងអាណត្តិរបស់លោកនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសបានរួមចំណែកលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន៕