(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ ខណៈអ្នកជាសះស្បើយ៩នាក់

២៖ នៅ UN, អាមេរិក និងរុស្ស៉ី ចោទគ្នាទៅវិញទៅមកថាមិនអើពើ ចំពោះកិច្ចចរចាសន្តិភាពបញ្ចប់សង្គ្រាមអ៊ុយក្រែន

៣៖ ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំពេញអង្គ នៅព្រឹកស្អែក ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣

៤៖ ហុងគ្រី វេតូផែនការផ្តល់កម្ចីរបស់ EU សម្រាប់អ៊ុយក្រែន ខណៈប្លុកនេះពន្យារពេលផ្តល់ជំនួយឲ្យប៊ុយដាប៉ែស

៥៖ សម្ដេចក្រឡាហោម ស ខេង មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ

៦៖ សភាជាតិកូរ៉េខាងជើង នឹងបើកសម័យប្រជុំរបស់ខ្លួន នៅខែមករាខាងមុខ

៧៖ អភិបាលរាជធានីបាងកក៖ យុវជនជំនាន់ក្រោយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានទេពកោសល្យប៉ិនប្រសប់ល្អ

៨៖ សហរដ្ឋអាមេរិក ថាមិនបានជំរុញ ឬសម្រួលឱ្យអ៊ុយក្រែនវាយប្រហារ នៅក្នុងទឹកដីរុស្ស៉ីនោះទេ

៩៖ ប្រមុខការទូត៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន និងលេខ១២ ក្នុងចំណោមប្រទេសទាំងអស់ ដែលបញ្ជូនកងទ័ពមួកខៀវទៅតាមបណ្តាប្រទេសនានា

១០៖ លោក ពូទីន រៀបចំវិធានការសន្តិសុខ ខណៈការវាយប្រហាររាលដាលចូលក្នុងទឹកដីរុស្ស៊ីវិញ

១១៖ ក្រុមប្រឹក្សាធម្មនុញ្ញ៖ វិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺស្របនឹងរដ្ឋធម្មនុញ្ញ

១២៖ តុលាការអាមេរិក ច្រានចោលពាក្យបណ្ដឹងប្រឆាំងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ជុំវិញឃាតកម្មលើលោក Khashoggi

១៣៖ ក្រសួងអប់រំ៖ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជនប្រឡងបាក់ឌុប បានដឹកមកដល់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ

១៤៖ អាមេរិកអនុញ្ញាតឱ្យមានការលក់ រថក្រោះ M1A1 Abrams ក្នុងតម្លៃសរុប ៣.៧៥ពាន់លានដុល្លារ ដល់ប៉ូឡូញ

១៥៖ អង្គភាពប្រឆាំងអំពើពុករលួយ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះដំណើរការប្រឡងបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២

១៦៖ សហរដ្ឋអាមេរិកនឹងបង្កើន វត្តមានយោធានៅអូស្រ្តាលី ហើយក៏អញ្ជើញជប៉ុនឱ្យចូលរួមផងដែរ

១៧៖ World Bank: សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញបានល្អ, ឆ្នាំ២០២២ មានកំណើន ៤.៨% និង ៥.២% នៅឆ្នាំ២០២៣

១៨៖ អាមេរិកកំពុងសិក្សាលើការប្រើប្រាស់គ្រាប់សព្វាវុធ ក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីធានាខ្លួននឹងមានគ្រប់គ្រាន់ សម្រាប់ជម្លោះដែលអាចផ្ទុះឡើង នាពេលអនាគត

- ព័ត៌មាន Fresh News Plus

១៖​ កាស AR/VR របស់ Apple ទំនងជាពន្យាពេលដាក់បង្ហាញរហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ឯណោះ

២៖ Tim Cook និយាយថា Apple នឹងចាប់ផ្តើមទិញបន្ទះឈីបដែលផលិតនៅរោងចក្រសហរដ្ឋអាមេរិកជំនួសឱ្យទីផ្សារដទៃ

៣៖ Meta ទំនងជាប្រឈមមុខនឹងការបាត់ចំណូលខ្លាំង ក្រោយពេលសហភាពអឺរ៉ុប មិនអនុញ្ញាតឱ្យប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងការផ្សាយពាណិជ្ជកម្ម

៤៖ ទើបតែដឹងថា តួកំពុងល្បី Jenna Ortega ខំថតឈុតរាំក្នុងរឿង «Wednesday» ទាំងខ្លួនកំពុងវិជ្ជមានកូវីដ-១៩

៥៖ World Cup 2022: លោក Bento គ្រូជម្រើសជាតិកូរ៉េខាងត្បូង ចាកចេញពីតំណែង ក្រោយធ្លាក់ត្រឹមវគ្គ ១៦ក្រុម

៦៖ World Cup 2022: ក្រោយប្រកួតទល់នឹងស្វីស Ronaldo ទាត់ចោលពាក្យចចាមអារ៉ាមថា គាត់ទៅលេងនៅក្លិបអារ៉ាប៊ីសាអូឌីត Al Nassr

៧៖ ក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់ ១ថ្ងៃ មុនហោះទៅម៉ាឡេស៊ី ដើម្បីប្រកួតមិត្តភាពត្រៀមលេងពាន AFF


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)