(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមអបអរសាទរ ជូនចំពោះប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

ក្នុងលិខិតអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការដណ្ដើមជ័យលាភី លំដាប់កំពូល ដោយទទួលបានមេដាយសរុបចំនួន២១១គ្រឿង រួមមាន មេដាយមាស ១០៣គ្រឿង, ប្រាក់ ៥៨គ្រឿង និងសំរិទ្ធ ៥០គ្រឿង នាឱកាសនេះឆ្លុះបញ្ចាំងអំពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់កីឡាករ កីឡាការិនី កងកម្លាំងនគរបាលជាតិ។

ខាងក្រោមនេះ ជាលិខិតអបអរសាទររបស់នាយឧត្តមសេនីយ៍ នេត សាវឿន៖