(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងមានរឿងអាស្រូវស្នេហាជាមួយផ្លូវច្បាប់ បានចូលគាល់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨០ យាងចូល៨១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះបើយោងតាម Facebook លោក កឹម សុខា បង្ហាញនៅរសៀលថ្ងៃនេះ៕