(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងស្ថាប័នជាតិទេសចរណ៍ជប៉ុន នឹងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុន នៅថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅ Lively Plaza ក្នុងផ្សារទំនើបអ៉ីអនម៉ល់ភ្នំពេញ (អ៉ីអន១)។

ស្ថានទូតជប៉ុន បានឱ្យដឹងថា ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជប៉ុន ទៅកាន់ប្រជាជនកម្ពុជា និងពង្រឹងចំណងទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ពិធីបើកពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង១២៖០០ថ្ងៃ ក្រោមវត្តមានលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក តានិណៃ អ៉ិឈិតុមុំ ឧបទូត/អនុប្រធានបេសកកម្មការទូតជប៉ុន ប្រចាំកម្ពុជា៕