(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ ខណៈអ្នកជាសះស្បើយ៨នាក់

២៖ កូរ៉េខាងជើងបាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ ដើម្បីតវ៉ាប្រឆាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់កូរ៉េខាងត្បូងនិងអាមេរិក

៣៖ រាជរដ្ឋាភិបាលគ្រោងទម្លាក់ថវិកា ១០០លានបន្ថែមដល់ធនាគារ SME នៅឆ្នាំ២០២៣

៤៖ ប្រទេសចិនសម្តែងការគោរពជាលើកចុងក្រោយ ដើម្បីលាអតីតមេដឹកនាំលោក ជាំង ហ្សេមីន ដែលទទួលមរណភាព កាលពីចុងខែមុន

៥៖ ១០ខែ ឆ្នាំ២០២២ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កើនឡើង ៥,៥៨២%

៦៖ ប្រមុខការពារជាតិអាមេរិក-អូស្រ្តាលី ជួបមុខគ្នាហើយប្តេជ្ញាទប់ទល់ សកម្មភាពយោធារបស់ចិន

៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធករណីជាប់គាំងមនុស្សក្នុងផ្សារទំនើប, សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់គណនី ដើម្បីចាត់ការតាមច្បាប់

៨៖ ប្រេងឆៅឡើងថ្លៃបន្ទាប់ពីមានការកំណត់តម្លៃប្រេងរុស្ស៊ី និងក្រោយកិច្ចប្រជុំរបស់អង្គការ OPEC+

៩៖ ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជំរុញសមត្ថភាពប្រកួតប្រជែង

១០៖ អាល្លឺម៉ង់កំណត់ថវិកា ១០.៥ពាន់លានដុល្លារ សម្រាប់ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៦ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៥.៣លាននាក់ និងស្លាប់ជាង៣៦.៣ម៉ឺននាក់

១២៖ ប្រមុខចារកម្មអ៊ីស្រាអែល ព្យាករថារបបដឹកនាំអ៉ីរ៉ង់ នឹងឆ្លងផុតបាតុកម្មតវ៉ា

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែធ្នូ, អាចមានភ្លៀងធ្លាក់ពីតិចតួច

១៤៖ រុស្ស៉ី ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស លើកោះ Kuril នៅក្បែរជប៉ុន

១៥៖ ក្រសួងអប់រំ៖ ដំណើរការសំណេរ នៃការប្រឡងបាក់ឌុបឆ្នាំ២០២២ បានបញ្ចប់ដោយមានការទុកចិត្តខ្ពស់ ប្រកបដោយក្តីសង្ឃឹម

១៦៖ ការនាំចេញរបស់កូរ៉េខាងត្បូងឆ្នាំ២០២៣ នឹងធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ

- ព័ត៌មាន Fresh News Plus

១៖ Amazon និង Apple គ្រោងចាប់ផ្តើមការផ្សាយពាណិជ្ជកម្មនៅ Twitter ឡើងវិញជាមួយទំហំទឹកប្រាក់ច្រើនជាមុនទ្វេដង

២៖ Tesla កាត់បន្ថយការផលិតរថយន្តប្រមាណជាង ២០ភាគរយក្នុងប្រទេសចិន ស្របពេលដែលភាគហ៊ុននៅក្នុងទីក្រុងញូយ៉កបានធ្លាក់ចុះជាគំហុក

៣៖ បុរសដែលបានបាញ់អ្នកបណ្តើរឆ្កែ តារាចម្រៀង Lady Gaga ក្នុងហេតុការណ៍ប្លន់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២១ឆ្នាំ

៤៖ Big Hit Music ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ស្តីពីការ ចូលបម្រើយោធារបស់ Jin សមាជិក BTS


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)

"