(ភ្នំពញ)៖ ដោយឃើញពីការលំបាករបស់គ្រួសារជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រវាងឡាន និងម៉ូតូនៅខណ្ឌជ្រោយចង្វា បណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចម្នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា និងម្តាយសង្គ្រោះនៅពេទ្យឯកជន ប្អូនប្រុសម្នាក់ឈាមកកកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យលោកសង្ឃ ត្រូវបានម្ចាស់ Virgo Club បានជួយឧបត្ថម្ភថវិកា១០០០ដុល្លារ ដល់ជនរគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជួយសម្រាលក្នុងការព្យាបាលជំងឺ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ បានកើតឡើងវេលា​ម៉ោង​ជាង២រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២២ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញដែលរថយន្តបង្ករម៉ាក Lexus Nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989៕