(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីយន្តការ និងនិតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដើម្បីឈានទៅចាប់ផ្តល់ផ្តើមបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ចំនួន១៦ខេត្ត រាជធានី។នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច ដែល បណ្តាញព័ត៌មាន Fresh News ទទូលបាននាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្រ្តរាជធានីខេត្តចំនួន១៦ រួមមាន រាជធានីភ្នំពេញ កណ្តាល តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង ព្រៃវែង កំពត ស្វាយរៀង និងខេត្តឧត្តរមានជ័យ។

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្តល់ជូនមួយខែម្តង សម្រាប់រយៈពេល៣ខែ ដោយប្រើប្រាស់យន្តការដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទហធនឹងជំងឺកូវីដ១៩ ក្រោមការបើកផ្តល់របស់មូលនិធិជាតិជំនួយសង្គម៕