(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គា ទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ធឹម សំអាន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ចំនួន ៥០គ្រួសារ ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរលោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះលោក ធឹម សំអាន បានបន្តទៀតថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងជំងឺកូវីដ ប៉ុន្តែក៏សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ សូមអោយមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោក ធឹម សំអាន បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រទាំង៥០គ្រួសារ នៅថ្ងៃនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ចំនួន ២៥គីឡូ និងមី ចំនួន ០១កេស៕