(ភ្នំពេញ)៖ អ្នកគ្រូ ហែម ស៊ីណាត ដែលជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានក្លាយជាបេក្ខជន នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២ ដែលមានអាយុច្រើនជាងគេ។

ក្រសួងអបរំបានបញ្ជាក់ថា អាយុមិនមែនជាឧបសគ្គ ក្នុងការអភិវឌ្ឍន៍ចំណេះដឹងឡើយ ជាក់ស្តែងដូចករណី អ្នកគ្រូ ហែម ស៊ីណាត ជាដើម។

សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់៕