(ភ្នំពេញ)៖ លោកស្រី សៀង ឯមទទឹម អតីតសាកលវិទ្យាល័យបាត់ដំបង បានផ្ញើកំណាព្យជូនពរដល់បេក្ខជន ដែលកំពុងប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២២នេះ។

ខាងក្រោមនេះជា កំណាព្យរបស់ លោកស្រី សៀង ឯមទទឹម អតីតសាកលវិទ្យាល័យបាត់ដំបង៖

១. ជួបព្រះលែងព្រួយព្រោះជឿជាក់ ជាទីពំនាក់ពាក់អាស្រ័យបែរបន់បត់បែនតាមនិស្ស័យ នាំក្តីស្រមៃច្នៃជីវិត។

២. ជួបព្រះផុតទុក្ខបានក្សេមក្សាន្ត តែត្រូវលំអានទ្រឹស្តីពិតព្រះធម៌ទ្រទ្រង់មានកម្រិត ចែងចងច្បាប់ក្រឹត្យតាមមាត្រា។

៣. ជួបព្រះព្រះជួយព្រោះខ្លួនអ្នក ប្រឹងប្រែងប្រត្យក្សត្រាប់សិក្សាតស៊ូអំណត់ហត់កាយា ចំណេះអស្ចារ្យជំនាញជាក់។

៤. ព្រះធម៌ចាត់ចែងឱ្យស្រលាញ់ អត្តាហិចាញ់ចងអគ្គៈអត្តនោនាថៈធម៌មុតមគ្គ ដឹកនាំខ្លួនអ្នកផុតទុក្ខភ័យ។

៥.​ម្ចាស់ការរ៉ាប់រងខុសនិងត្រូវ ហ្វឹកហាត់ប៉ះប៉ូវតាមវិន័យអប់រំកាយចិត្តលើវិថី មោះមុតខន្តីយកវិជ្ជា។

៦. ចំណងចំណេះជាអាវុធ ប្រាជ្ញប្រើប្រយុទ្ធគ្រប់វេលាសន្សំទ្រព្យចំណេះដឹងជា គិតធម៌វន្ទាគូរជាក្រោយ។

៧. ចេះច្បាស់ដឹងច្បាប់មិនដែលភ័យ លែងលង់លកលៃលុបបណ្តោយបណ្តូលបណ្តាច់អាត្មាហើយ សាងសុខត្រាណត្រើយលើលោកិយ។

៨. អ្នកចេះគឺជាប់ជាសច្ចា ឧត្តមអស្ចារ្យបណ្ឌិតជ័យសភាចារ្យបណ្ឌិតរដ្ឋមន្រ្តី អប់រំប្រពៃយុវជនខ្មែរ។

៩. គិតគូរកែកុនឆាប់រហ័ស សាមគ្គីធម៌ច្បាស់ដូចដួងខែយុត្តិសមៈធម៌ហូរហែ ធានធានជាតិខ្មែររះរុងរឿង។

១០. សូមជូនពរជ័យដល់បេក្ខជន សូមកុំស៊យស៊ុនតស៊ូឡើងពង្រឹងស្មារតីលើកតម្កើង ចំណេះថ្កុំថ្កើងព្រោះអាត្មា។

១១. សូមឱ្យចំចេះជាប់គ្រប់មុខ សូមឱ្យបានសុខគ្រប់ប្រការសូមឱ្យបានជាប់ចូលសិក្សា សាកលវិទ្យាល័យនានា។

១២. រៀនតាមជំនាញទេពកោសល្យ អាជីពតម្កល់កុំឃ្លាតឃ្លាជីវៈប្រកបប្រាកដជា ធនធានប្រជាកសាងជាតិ៕

អ្នកនិពន្ធ៖ សៀង ឯមទទឹម
កាល៖ ៤ ធ្នូ ២០២២