(តាកែវ)៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីចូលរួមលើកទឹកចិត្តបេក្ខជន-បេក្ខនារីដែលកំពុងប្រឡងប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។

បើយោងតាមលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ នៅទូទាំងខេត្តតាកែវមានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង៣៨៩បន្ទប់ និងមានបេក្ខជនសរុប៩៥៧១នាក់ និងស្រី៥០២២នាក់ ដោយឡែកបេក្ខជនចំណេះទូទៅសរុបចំនួន៨១៥៩នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅចំនួន១១៦១នាក់ បេក្ខជនបំពេញវិជ្ជាចំនួន១៨៦នាក់ និងបេក្ខជនស្វ័យបំពេញវិជ្ជាចំនួន៦៥នាក់៕