(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៤លើក (យប់២លើក) បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៤នាក់។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍៤លើនេះ បណ្ដាលឲ្យខូតខាតយាន្ដយន្ដសរុបចំនួន៦គ្រឿង រួមមានម៉ូតូ ៤គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បើន៣លើក ប្រជែងគ្នា១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់៣នាក់។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៣,៦៤៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧៦៣គ្រឿង និងពិន័យសរុប ១,៨៨០គ្រឿង ៕