(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចរុះរើមន្រ្តីប្រចាំស្ថានទូត និងស្ថានអគ្គកុងស៊ុល ប្រចាំនៅក្រៅប្រទេសចំនួន ១៦រូប ពោលមន្រ្តីទាំង១៦រូប ត្រូវបានបញ្ចប់ការងារនៅក្រៅប្រទេស ត្រឡប់ចូលក្នុង ស្រុកវិញ ហើយក្រសួងបានតែងតាំងមន្រ្តី ១៦រូបផ្សេងទៀតទៅជំនួស។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា មន្រ្តីដែលត្រូវបានផ្លាស់ ចូលមកក្នុងស្រុកវិញនោះ រួមមានមន្រ្តី ដែលបម្រើការងារនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងបម្រើការនៅស្ថានអគ្គកុងស៊ុលប្រចាំ ទីក្រុងឆុងឈីង ទីក្រុងហុងកុង ទីក្រុងក្វាងចូវ ទីក្រុងហូជីមិញ៕

ខាងក្រោមគឺជាសេចក្តីប្រកាសតែងតាំង និងផ្លាស់ប្តូរតួនាទីរបស់ក្រសួងការបរទេស និងឈ្មោះមន្រ្តី ដែលត្រូវផ្លាស់ចូល និងដាក់ទៅជំនួស៖