(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឈ្នះកៅអីមួយឡើង ទៅវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Euro 2016 នៅបារាំង ក្រោយឈ្នះស៊ុយអែត ១-០ ទៀតយប់នេះ។

សារព័ត៌មាន Dailymail បានផ្សាយថា ការស៊ុតបញ្ចូលទីបាន១គ្រាប់ ដោយកីឡាករ Eder នៅនាទីទី៨៨ បានជួយអោយអ៊ីតាលី រកបាន៣ពិន្ទុបន្ថែម ឈរនៅកំពូលតារាងក្នុងពូល E តាមពីក្រោយដោយក្រុមអៀរឡង់ មាន១ពិន្ទុ។

គិតមកទល់ពេលនេះ មាន២ក្រុមហើយបានឡើងទៅ វគ្គចាញ់ធ្លាក់១៦ក្រុមចុងក្រោយ ក្នុង Euro 2016 លើកទី១៥នេះ គឺមានអ៊ីតាលី និងម្ចាស់ផ្ទះមាន់គកបារាំង និងអ៊ុយក្រែន ជាក្រុមដែលដឹងថា ហាលអាវមុនគេផងដែរ។

១ប្រកួតបង្រ្គប់កិច្ចរបស់អ៊ីតាលី ត្រូវជួបអៀរឡង់ នៅថ្ងៃទី២២ មិថុនា ដើម្បីបញ្ចប់ពូល E៕