(កំពង់ឆ្នាំង)៖ ក្នុងពិធីបុណ្យកំសាន្តដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ មានកីឡាកីឡាករកីឡាការនី ដែលភាគច្រើនជាថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋជាង១ ០០នាក់ បានចូលរួមជិះកង់កម្សាន្តក្នុងផ្លូវចម្ងាយជា១០គីឡូម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំជិះកង់ដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រី ដើម្បីជាការអបអរសាទរពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តធ្វើក្នុងក្រុងកំពង់ឆ្នាំងរយៈពេល២ថ្ងៃ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកអភិបាលខេត្ត ក្នុងពេលជួបជុំក្រុមកីឡាជិះកង់នៅក្នុងសាលាខេត្តកំពង់ឆ្នាំង មុនពេលចេញដំណើរបានថ្លែងថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តក្រោមម្លប់សន្តិភាពនេះ ក្នុងគោលបំណង អបអរសាទរពិធីកំសាន្តក្រោមដំបូលសន្តិភាព រឹតចំណងសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ត្រីរាជការជុំវិញខេត្ត ជាមួយនិងប្រជាពលរដ្ឋ និងដើម្បីរួមសុខទុក្ខ ជាមួយគ្នារួមដៃគ្នាអភិវឌ្ឍន៍ទឹកដីខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ថែមទៀត។

ការជិះកង់នេះដែរ បានចេញដំណើរពីគោលដៅសា លាខេត្តកំពង់ឆ្នាំង ឆ្ពោះទៅសាលាកាណាន កាត់ទៅ លើភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី និងត្រឡប់មកវិញឆ្ពោះទៅកាន់តំបន់ត្រជាក់ និងវេទិកាបុណ្យអុំទូកនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវប្រមាណជាង១០គីឡូម៉ែត្រ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងក្រុង និងខេត្តកំពង់ឆ្នាំងក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាសូមអញ្ជើញមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅមា ត់ទន្លេផ្សារក្រោម ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការឡាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងក៏មានបណ្ដាអង្គភាពព័ត៌មាន ទូរទស្សន៍ វិទ្យុ គេហទំព័រ ទស្សនា វដ្ដី ជាច្រើនអង្គភាពចូលរួមយកព័ត៌មានដើម្បីផ្សព្វ ផ្សាយអំពីពិធីបុណ្យអុំទូកខាងលើនេះផងដែរ៕