(សៀមរាប)៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១។

កិច្ចប្រជុំបានធ្វើឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យជាច្រើនរូបទៀត។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានថ្លែងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃចាប់លេខរៀងបោះឆ្នោត ហើយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងបង្រ្គប់កូរ៉ុម ប្រធាន អនុប្រធាន សម្រាប់អាណត្តិទី៣ លើកទី១៕