(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលបានសំណើផ្លូវការណាមួយ ពី CNRP ជុំវិញការប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នោះទេ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ពុំមានពិធីណាមួយ ដែលគ្មានការពិនិត្យ និងសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ត្រូវបានប្រារព្ធរៀបចំ នៅក្នុងរមណីយដ្ឋានអង្គរនោះទេ»

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសរៀបចំបួងសួង តាមបែបព្រះពុទ្ធសាសនា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ ចំពោះករណីនេះ មកទល់រសៀលថ្ងៃទី១៧ ខែមិថុនានេះ អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលបានសំណើរប្រារព្ធពិធីនេះជាផ្លូវការនៅឡើយទេ។ អាជ្ញាធរជាតិអប្សរា មានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងផលប៉ះពាល់មកដល់បេតិកភណ្ឌ បណ្តាលមកពីការប្រារព្ធពិធីដែលគ្មានការអនុញ្ញាត, ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន ពាក់ព័ន្ធនឹងឧបទ្ទវហេតុជាយថាហេតុដែលកើតចេញអំពីការប្រារព្ធពិធីនេះ»

សូមអំពាវនាវដល់គណបក្សសង្រ្គោះជាតិ មេត្តារួសរាល់បំពេញបែបបទតាមនិតិវិធី របស់អាជ្ញាធរជាតិអប្សរា ដើម្បីប្រារព្ធពិធី៕

ខាងក្រោមនេះ​ ជាសេចក្តីប្រកាសព័ត៌មាន ​​របស់អាជ្ញាធរជាតិអប្សរា៖