(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកជាសះស្បើយ៩នាក់

២៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនថា ទាហានចន្លោះពី១០,០០០ ទៅ១៣,០០០នាក់ស្លាប់ ក្នុងសង្រ្គាមជាមួយរុស្ស៉ី

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា «បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចធម៌នៃប្រវត្ដិសាស្ដ្រ»

៤៖ អាមេរិកនឹងបង្ហាញខ្លួនជាលើកដំបូង យន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មី B-21

៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេច

៦៖ អ៊ុយក្រែន-រុស្ស៉ី ដោះដូរឈ្លើយសឹក ចំនួន៥០នាក់បន្ថែមទៀត

៧៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកអនុសាសន៍ ៥ចំណុច ដើម្បីចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត

៨៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបជំរុញឲ្យប្រធានាធិបតីចិន ប្រើឥទ្ធិពលលើរុស្ស៉ីជុំវិញសង្រ្គាមអ៊ុយក្រែន

៩៖ សម្តេចតេជោ ហ៊ុន សែន៖ បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) បង្កើតឡើងក្នុងឆ្នាំ២០១៨ កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ និងផែនការអភិវឌ្ឍតំបន់អាស៊ានជាច្រើន

១០៖ អាមេរិកអនុម័តការលក់មីស៉ីលកញ្ចប់ទី៣ ដែលមានតម្លៃ៣៨០លានដុល្លារ ទៅឲ្យប្រទេសហ្វាំងឡង់

១១៖ សម្តេចតេជោ ហ៊ុន សែន រីករាយពេលឃើញវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗ ក្នុងតំបន់អាស៊ាន

១២៖ លោក បៃដិន និងលោក ម៉ាក្រុង ប្តេជ្ញារួមគ្នាជួយដល់អ៊ុយក្រែន ហើយឈានទៅបញ្ចប់ភាពតានតឹងផ្នែកឧបត្ថម្ភធន

១៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីន

១៤៖ កម្ពុជា បណ្ដេញចេញជនបរទេស១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់

- ព័ត៌មាន Fresh News Plus

១៖ Twitter ប្រឈមមុខនឹងការហាមប្រាមនៅក្នុង EU ជុំវិញការសម្របសម្រួលមាតិកាធូរលុង

២៖ មុខងារ Emergency SOS តាមរយៈផ្កាយរណប របស់ Apple បានជួយសង្រ្គោះជីវិតបុរសម្នាក់នៅរដ្ឋអាឡាស្កា

៣៖ មិនធម្មតា! BTS ក្រសោបបានពានរង្វាន់ធំៗចំនួន៣ ពីកម្មវិធីពានរង្វាន់ «MAMA Awards» ឆ្នាំ២០២២ នៅជប៉ុន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)