(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ បានរៀបចំពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗដោយនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ដែលមានយោធាចារ្យ និស្សិត និងសិក្ខាកាមចូលរួម៦២០នាក់ តំណាងឲ្យយោធាចារ្យ និស្សិតនិងសិក្ខាកាមគ្រប់វគ្គសិក្សាប្រមាណ២ពាន់នាក់។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានប្រសាសន៍ថា ថ្ងៃនេះ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ជាខូប៤៤ឆ្នាំ ថ្ងៃបង្កើត «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើង នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភ យ៉ាងធំធេង ពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ រណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើង ទំាងអស់គ្នា និងបានស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់ ផ្តើមចេញពីសម្តេចតេជោ ហ៊ុន សែន រួមជាមួយយុវជន យុវនារី នាជំនាន់នោះ។

ថ្ងៃ២ធ្នូ គឺ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ធំៗសំខាន់ ៣ គឺ៖

*ទី១៖ ២ ធ្នូ ១៩៧៨ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កាលពី៤៤ឆ្នាំមុន ដើម្បីឈានមកថ្ងៃរំដោះ ៧ មករា ១៩៧៩។ កាលណោះ យើងគ្រាន់តែមានកងកម្លាំងប្រដាប់អាវុធតស៊ូ ប៉ុន្តែយើងគ្មានអង្គការចាត់តាំងខាង នយោបាយដើម្បីដឹកនាំទេ។ ការជួបជុំកម្លាំងទ័ពបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅពេលនោះ គឺបើកឱកាសឱ្យយើងរំដោះជាតិ ប្រជាជននៅថ្ងៃទី៧ មករា ១៩៧៩។

*ទី២៖ ២ ធ្នូ ១៩៨៧ ជាព្រឹត្តិការណ៍ ការចរចាជាលើកដំបូងរវាងព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ ហ្វែរអង់តាដឺន័រ ប្រទេសបារាំង ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរគ្រប់សកម្មភាព។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវចងចាំ។

*ទី៣៖ ២ ធ្នូ ឆ្នាំ១៩៩៨ ព្រឹត្តិការណ៍នៃការបង្កើតយុទ្ធសាស្ត្រត្រីកោណ។ គឺជាខួបនៃយុទ្ធសាស្ត្រត្រីកោណ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលហើយ ជាប់គាំង គណៈរដ្ឋមន្ត្រីបានប្រជុំលើកដំបូងនៅថ្ងៃទី២ធ្នូ ១៩៩៨ ដែលពេលនោះសម្តេចតេជោប្រកាសចេញនូវយុទ្ធសាស្ត្រត្រីកោណ។

ទាក់ទិនបញ្ហាខាងលើនេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ​ បានថ្លែងនូវប្រតិកម្មយ៉ាងខ្លាំងចំពោះក្រុមជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ព្រមទាំងអ្នកវិភាគ ដូរបាយ គឹមសុខ ជេមសុខ ស៊នដារ៉ា អាខ្មៅអត់វត្តនៅឬហៅអាខ្មៅ ស៊ីលុយខ្មោច ដែលរបៀបវិភាគរបស់ពួកអគតិនេះគឺវាទន្ទេញឲ្យចាំមាត់ បានន័យថា វាខិតខំច្រៀង ចម្រៀងបទដដែលៗ គឺ បទញុះញង់ មួលបង្កាច់ការពិត ដូច សម្តេចហៅថាអាល្ងង់ទូ មេបញ្ជការហៅថាវិភាគស៊ីអារម្មណ៍ ខ្ញុំយល់ថា ទោះភ្នែកវាភ្លឺ ក៏វាធ្វើងងឹតដែរ ត្រចៀកវាឭតែធ្វើជា គ ថ្លង់.. ទោះវាដឺងថាវា និយាយខុសការពិត ក៏វាខិតខំបំភ្លៃបំភ្លើស ទាំងងងើល ក្នុងចេតនាបំផ្លាញសន្តិភាព បំផ្លាញការរស់នៅដោយសុខដុមរម្យនារបស់ប្រជាជនយើង។
មានអ្នកខ្លះគេចេះតែនិយាយពីរឿងសន្តិភាពនេះ សន្តិភាពនោះ កិច្ចព្រមព្រៀងប៉ារីសច្បាស់លាស់ណាស់ ប៉ុន្តែអ្នកទាំងនោះគេអត់គិតថា តើគេបានធ្វើអ្វី គេបានចូលរួមប្រឡូកនោះគេបានធ្វើអ្វី ? ការដែលអាក្បត់ជាតិ ៣ជំនាន់ បន្តជេរប្រមាថ អង្គព្រះមហាក្សត្រ គឺជាពើក្បត់ដ៏ព្រហើន ធ្ងន់ធ្ងរតិរច្ឆាន នេះជាពេលវេលា ដែលត្រូវកាត់ទោសប្រហារជិវិតដូចឪវា។

*អាខ្លះតាំងខ្លួនជាអ្នកវិភាគ ដូចសម្តេចមានប្រសាសន៍ គឺ ក្រុមថ្លុកត្រពាំង
*អាវិភាគខ្លះ មិនទាំងកាត់សក់ កោរពុកមាត់ គគ្រិច មិនដែលទាំងមុជទឹកផង
*អាវិភាគខ្លះ ចាស់ វង្វេង ពោះវៀនកាត់អស់ជាច្រើនកង់ហើយ រស់មិនបានយូរទេ។ ករណី គឹម សុខ វាបានក្លាយជាមេញុះញង់ មេបះបោរ ក្នុងអំឡុងពេលប្រជុំអាស៊ាននៅកម្ពុជា គឹម សុខ បានញុះញង់ប្រជាជនឱ្យងើបបះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាល ដោយសម្អាងថា រាជរដ្ឋាភិបាលមិនហ៊ានចាត់ការចលនាបះបោរនេះទេ ព្រោះមានប្រមុខរដ្ឋាភិបាលបរទេសច្រើនណាស់ក្នុងឱកាសនេះ។ គឹម សុខ បានក្លាយខ្លួនពីអ្នកវិភាគបែបស៊ីអារម្មណ៍ វិភាគដូរបាយ វិភាគដូរកន្លែងជ្រក ទៅជាមេញុះញង់ មេបះបោរ។ គឹម សុខ ជាសមាជិក នៃក្រុមបដិវត្តន៍ពណ៌ដែលមានបរទេសនៅពីក្រោយខ្នង។ គឹម សុខ រៀនសូត្រពីអាក្បត់បីជំនាន់ដែលញុះញង់ឱ្យប្រជាជនជាប់គុក តែវារត់ទៅបរទេស។ ដែលច្បាប់ត្រូវតែចាត់ការវាតាមទោសកំហុសខាងលើ តាមផ្លូវច្បាប់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអមជាប់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅចូលរួមគ្រប់ព្រឹត្តិការ បើគ្មានការចាប់ផ្តើមចរចានៅហ្វែរអង់តាដឺន័រ (Fere Entar de Noir) ២ ធ្នូ ១៩៨៧ ក៏គ្មានការចរចាណាមួយកើតឡើងដែរ ។ ហេតុអីក្រុមវិភាគអស់នេះនិយាយទាំងមិនដឹងខ្យល់សោះ ម៉េចក៏ចេះតែនិយាយទៅកើត។ យើងមិនចង់បានសង្គ្រាមទេ តែយើងចង់បានសន្តិភាព។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអមសម្តេចតេជោ ស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា តាំងពីអាវិភាគទាំងឡាយ មានអា គឹមសុខ វាមិនទាន់កើតផង។

អាចនិយាយសន្និដ្ឋានបានថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងឥស្សរជនជាន់ខ្ពស់នៃយើង ជាអ្នកនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបង្កើតឡើងវិញនូវព្រះរាជាណាចក្រទី២។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានណែនាំ និស្សិតឲ្យចេះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីប្រវត្តិ ដែលយើងមិនអាចផ្ដាច់ចេញមួយកំណាត់ៗ ហើយចាត់ទុកថាជាប្រវត្តិសាស្ត្របានទេ។ អ្នកទាំងអស់គ្នាត្រូវចាំនូវចំណុចដែលមានការពាក់ព័ន្ធ។ បើខ្វះទស្សនៈប្រវត្តិសាស្រ្ត អ្នកមិនអាចក្លាយ ទៅជាអ្នកដែលវាយតម្លៃសភាពការណ៍បានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវ “ទស្សនៈប្រវត្តិសាស្ត្រ គឺចង្អុលផ្លូវឱ្យអ្នកទាំងអស់គ្នា ក្នុងពេលវេលានៃការស្វែងយល់នូវបញ្ហា ឬការបូកសរុបវាយតម្លៃនៃបញ្ហា ហើយព្យាករដាក់ទិសដៅទៅអនាគត កុំភ្លេច ទស្សនៈប្រវត្តិសាស្រ្ត។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលើកឡើងលំអិតអំពី ជោគជ័យធំៗរបស់សម្តេចតេជោ

*ទី១៖ ថ្ងៃ ២០ មិថុនា ១៩៧៧ ថ្ងៃដែលសម្តេចតេជោ សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
*ទី២៖ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
*ទី៣៖ ថ្ងៃទី២ ធ្នូ ១៩៨៧ ជំនួបចរចា សីហនុ ហ៊ុន សែន នៅហ្វែរអង់តាដឺន័រ (Fere Entar de Noir) (សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមគ្រប់សកម្មភាព)
*ទី៤៖ សម័យរដ្ឋកម្ពុជា សម្តេចតេជោ តស៊ូមតិយ៉ាងខ្លាំង ដោយត្រូវពន្យល់ លើកយកហេតុផលយ៉ាងច្រើននិងជាក់លាក់ក្នុងបក្ស ដើម្បីជ្រើសរើសយករបបប្រជាធិបតយ្យពហុបក្ស (សម្តេចតេជោ ជាអ្នកបង្កើត)
*ទី៥៖ ២៣ តុលា ១៩៩១ កិច្ចព្រមព្រៀងទីក្រុង Paris និងការយាងអង្គព្រះមហាក្សត្យចូលស្រុក និងគ្រងអំណាច។ ទើបបានមានពាក្យថា «ស្រុកខ្មែរទឹកហូរត្រឡប់»។ ទើបមានអង្គព្រះមហាក្សត្រ
ច្បាប់រដ្ឋធមនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។
*ទី៦៖ នាំដល់ការបោះឆ្នោត ឆ្នាំ ១៩៩៣
*ទី៧៖ ការបោះឆ្នោតឆ្នាំ១៩៩៣ក្រោមការសង្កេតការណ៍របស់ UN
*ទី៨៖ ក្រោយការបោះឆ្នោតកម្ពុជាមិនទាន់រកបានសន្តិភាពនោះទេ ក្នុងថ្ងៃតែមួយក្រោយការបោះឆ្នោត យ៉ាស៊ូស៊ីអាកាស៊ី លោកចនសាន់ដឺសុន និង រីដូ បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ ដោយទុកនូវប្រវត្តិសាស្ត្រកម្ពុជាមិនទាន់មានសន្តិភាពដោយក្រុមខ្មែរក្រហមមិនព្រមចូលរួម។ សង្គ្រាមនៅតែអូសបន្លាយ តំបន់អប្បគមន៍នៅតែមាន។
*ទី៩៖ រាជរដ្ឋាភិបាល សហ មួយដែលបានបង្កើតឡើង។
*ទី១០៖ FCP ការងារមិនប្រាកដប្រជា ឈានដល់ការឃុបឃិតជាមួយខ្មែរក្រហម នាំទៅដល់ព្រឹត្តិការណ៍ថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ ១៩៩៧។
*ទី១១៖ ក្រុមអគតិក្នុងនិងក្រៅស្រុកទាំងនេះនៅតែរកល្បិចកលក្បត់ប្រឆាំង ចង់ផ្តួលរំលំតាមរយៈការធ្វើបាតុកម្ម កូដកម្ម ។ល។និង។ល។
*ទី១២៖ ការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃរបស់សម្តេចតេជោ សង្គ្រាមត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នាំមកនូវសន្តិភាពពេញលេញមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ នៅថ្ងៃទី២៩/១២/១៩៩៨។
*ទី១៣៖ ក្នុងព្រឹត្តិការណ៍ប្រាសាទព្រះវិហារឆ្នាំ២០០៨ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកអស់​កម្លាំងកាយចិត្តគិតគូរជានិច្ចដល់កងទ័ពតាមបន្ទាត់ព្រំដែន។

*ទី១៤៖ ប្រវត្តិសាស្ត្របានចារ សម្តេចតេជោ ក្នុងនាមប្រធាន ASEAN ៣លើក (២០០២ ២០១២ ២០២២) សុទ្ធតែបានទទួលដ៏មហាជោគជ័យមហាធំធេង ដោយស្មើមុខស្មើមាត់ជាមួយប្រទេសមហាអំណាច។

ជាពិសេសកិច្ចប្រជុំឆ្នាំ២០២២នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ក្រោមកណ្តាប់ដៃញញួរ និងបញ្ញាញាណដ៏មានទេពកោសល្យ មានអត្ថន័យយ៉ាងមហាជ្រាលជ្រៅ ថាសម្រាប់មួយជិវិតរបស់សម្តេចតេជោ សន្តិភាព និងការអភិវឌ្ឍ ពិសេសក្នុងឆាកនយោបាយការទូត គឺលើសលុប បើប្រៀបទៅលើលោកនេះអាចនិយាយថា មហាធំធេងណាស់ ដូចព្រះរាជសារ របស់ហ្លួងម៉ែ និងព្រះករុណា ព្រះមហាក្សត្រ។

ក្រោយពេលបញ្ចប់ដោយជោគជ័យ ជាប្រវត្តិសាស្រ្ត សម្រាប់ទឺកដី និងប្រជាជនខ្មែរ សម្តេចដឺកនាំប្រតិភូ ឡើងយន្តហោះទៅប្រជុំ បើទោះបីមិនបានចូលរួមប្រជុំហើយ ត្រូវសម្រេចត្រឡប់មកធ្វើការដឺកនាំប្រទេសវិញ។ ទៅយឺតមិនចូលរួមហូបបាយជាមួយ ថ្នាក់ដឺកនាំប្រទេសផ្សេង សម្តេចតេជោ បានសម្តែងនូវទឺកចិត្តសម្រាប់ការប្រជុំ និងលើឆាកអន្តជាតិធំធេង សុខចិត្តដើរចេញដោយ (មូលហេតុធ្វើការច្រើន នឿយហត់ មានបញ្ហាកូវីដ១៩ ដោយបញ្ជាក់ច្បាស់ពីពេទ្យឥណ្ឌូណេស៊ី)។

សម្តេចផ្ញើសារសម្តែងនូវការព្រួយបារម្ភពីសុខភាពថ្នាក់ដឹកនាំបរទេស ដែលចូលរួមប្រជុំដែលប្រកបដោយអត្ថន័យធំធេង ដែលនៅលើលោកនេះពុំមានថ្នាក់ដឹកនាំណា មានសណ្តានចិត្ត គិតគ្រប់ជ្រុងជ្រោយដូចសម្តេចតេជោឡើយ។

*ទី១៥៖ សម្តេចតេជោ បង្ហាញពីសុខភាពល្អឡើងវិញ ដោយបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងដំណើរយ៉ាងស្វាហាប់ ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង ធ្វើឡើងក្រោមគោលដៅសំខាន់ៗ ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍កីឡានេះ បានបញ្ជាក់ដល់ពិភពលោកស្គាល់ច្បាស់ពីកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញដែលមានមគ្គុទ្ទេសក៍ដឹកនាំដ៏អស្ចារ្យរបស់យើង គឺតេជោសែន។

*ទី១៦៖ ស្ថិតក្នុងបរិបទនៃជំងឺកូវី១៩ ដែលបានឆ្លងរាលដាលលើលោកយ៉ាងធ្ងន់ធ្ងរ សម្តេចតេជោ បានដាក់ចេញនូវវិធានការទប់ស្កាត់ និងគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ រហូតដូសជំរុញ ដើម្បីប្រឆាំងទប់ទល់។ ដោយសារតែកត្តាសុខសន្តិភាព និងភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បាននាំឲ្យកម្ពុជា អាចរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗ ជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជំនះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលធ្វើឲ្យកម្ពុជា ទទួលបានការទទួលស្គាល់ ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខនេះ ឲ្យទៅជាកាលានុវត្តភាព ក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឲ្យកាន់តែស៊ីជម្រៅ។ ទាំងនេះបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ពីអាយុជិវិតរបស់ប្រជាជនកម្ពុជា ឆ្លងផុតពីជំងឺកូវីដ១៩ រស់រានមានជិវិតគិតទាំងក្រុមប្រឆាំងផ្កាប់មុខផងដែរ។

សរុបមក បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោជានាយករដ្ឋមន្ត្រី។

សូមយុវជនជំនាន់ក្រោយ ទំាងអស់លើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលផុសចេញពីឆន្ទៈពិតៗរបស់ប្រជាជន គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងគាំទ្របេក្ខភាពលោក មេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គិតទាំងការបន្តវេន ជំនាន់ទី៣ ទី៤ និងជារៀងរហូត ត្រូវតែស្ថិតនៅក្នុងដៃក្នុងជួរ ដោយភាពរឹងមាំ ម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ បម្រើជាតិនិងប្រជាជន៕