(ភ្នំពេញ)៖ ក្រោយពីការដាក់ចេញនូវបទបញ្ជាររបស់លោកឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលតាមមូលដ្ឋាន និងអាជ្ញាធរភូមិ សង្កាត់ បានចាប់ផ្ដើមបើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដល់លំនៅឋានផ្ទាល់តែម្ដង ដើម្បី បំពេញសេចក្ដីត្រូវការជាចាំបាច់ នឹងមិនលំបាកឲ្យប្រជាពលរដ្ឋមានការលំបាក ក្នុងការទៅធ្វើអត្តសញ្ញាណប័ណ្ណទៀតនោះឡើយ។

សូមបញ្ជាក់ដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ហើយនគរបាលនឹងសហការជាមួយមេភូមិ និងចៅសង្កាត់ចុះធ្វើជូនពលរដ្ឋដល់ផ្ទះតែម្តង៕