(ភ្នំពេញ)៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីពេលថ្មីៗនេះ។ ជោគជ័យនេះជាមោទនភាពជាតិមួយថ្មីទៀត ដែលត្រូវបានកោតសរសើរ និងអបអរសាទរ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។