(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ វេលាម៉ោង ៨:០០ នាទីព្រឹក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំឲ្យមានពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត​ និងរាប់បាត្រព្រះសង្ឃ ៨១អង្គ ដើម្បីថ្វាយនូវព្រះរាជកុសលផលបុណ្យ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មវស្សា គម្រប់ ៨០ យាងចូល ៨១ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះ នឹងប្រារព្ធធ្វើឡើងនៅ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា៕