(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលា ស្តីពីបែបបទនិងនីតិវិធីស្នើសុំលិខិតបញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម និងវិញ្ញាបនបត្រអ្នកបញ្ជាម៉ាស៉ីន នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ FACTORY PHNOM PENH ។

សិក្ខាសាលានេះ វត្តមានអញ្ជើញចូលរួមធ្វើបទបង្ហាញពីគណៈប្រតិភូ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានដូចជា៖

១៖ លោក ហេង អៀង អគ្គនាយករងឧស្សាហកម្ម
២៖ លោក ចុង ប៊ូ អនុប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម
៣៖ លោក អ៉ី ប៊ុនលាន ប្រធានការិយាល័យសុវត្ថិភាពឧស្សាហកម្ម។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមតាមប្រព័ន្ឋវីដេអូហ្សូមផងដែរ ពីសំណាក់វិស័យឯកជន និងសមាជិក សមាជិកានៅតាមបណ្តា រោងចក្រ សហគ្រាស ដើម្បីស្វែងយល់ និងបញ្ជ្រាបចំណេះដឹងបន្ថែមពីកម្រិតហានិភ័យនៃលក្ខណៈបច្ចេកទេស និងសុវត្ថិតភាពគ្រឿងចក្រគ្រឿងម៉ាស៉ីន ជំរុញការអនុវត្តអោយអនុលោមតាមបទដ្ឋានគតិយុត្ត និងច្បាប់ដែលមានជាធរមាន ឲ្យកាន់តែមានភាពប្រសើរ និងប្រសិទ្ឋភាពខ្ពស់៕