(តូក្យូ)៖ ក្រុមហ៊ុនយក្ស Mitsubishi Motors Corp របស់ប្រទេសជប៉ុន ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា គ្រោងនឹងចំណាយលុយយ៉ាងក្រាស់ក្រែលរហូតទៅ ៦០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដើម្បីសងជំងឺចិត្ត ទៅដល់អតិថិជន ដែលបានទិញរថយន្តចំនួន៤ ម៉ូដែល ដែលពីដំបូងឡើយក្រុមហ៊ុន បំភ្លើសថាមានបច្ចេកវិទ្យាទំនើប ចុងក្រោយគេមួយចំនួន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ សុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។​

កាសែត Nikkei បានចុះផ្សាយថា ក្រុមហ៊ុន Mitsubishi នឹងសងអតិថិនជនម្នាក់ៗនូវទឹកប្រាក់ ១០០,០០០យ៉េន ស្មើនឹង ៩៦០ដុល្លារអាមេរិក។ បន្ថែមពីនេះទៀត ក្រុមហ៊ុននេះក៏គ្រោងនឹងធ្វើការ ទទួលខុសត្រូវចំពោះរថយន្ត ម៉ូដែលចុងក្រោយមួយចំនួន និងរថយន្តពីរម៉ូដែលទៀត ដែលខ្លួនលក់ទៅឲ្យក្រុមហ៊ុន Nissan Motor Co ដែលសុទ្ធសឹង តែបានបំភ្លៃថាជារថយន្តស៊ីសាំងតិចជាងធម្មតា ចំនួន ៦២៥,០០០គ្រឿង។

គួរបញ្ជាក់ថា បើទោះបីជាមានសារព័ត៌មានចេញផ្សាយបែបនេះក្តី ក៏ក្រុមហ៊ុនជប៉ុនខាងលើនេះ មិនទាន់ចេញមុខបកស្រាយណាមួយជាផ្លូវការនោះដែរ៕.