(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៧នាក់ ខណៈជាអ្នកជាសះស្បើយ៥នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៨៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕