(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,២ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥១៥,៤២៣នាក់ (ស្លាប់ ៤៣,១៧២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦៥៩,២៣៥នាក់ (ស្លាប់ ១៥៩,៧៨៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៩០,៤៣១នាក់ (ស្លាប់ ៣៦,៦៦៧នាក់)
* ថៃ ឆ្លងចំនួន ៤,៧០៧,២៤៤នាក់ (ស្លាប់ ៣៣,១៨០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៣៥,៤៨៧នាក់ (ស្លាប់ ៦៤,៦២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,១៦៦,៥២៧នាក់ (ស្លាប់ ១,៧០៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,២១៧នាក់ (ស្លាប់ ១៩,៤៨៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,៦៦០នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,០៨២នាក់ (ស្លាប់ ៣,០៥៦នាក់)៕