(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៃកម្ពុជា និងអភិបាលខេត្តអ៊ូប៊ុនរាជធានី របស់ប្រទេសថៃ បានប្តេជ្ញារួមគ្នាបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ដើម្បីការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងខេត្តទាំងព២។

ការប្តេជ្ញាចិតរួមគ្នាបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីទំនាក់ទំនងការអភិវឌ្ឍន៍ កម្ពុជា-ថៃ នៅខេត្តឧប៊ុនរាជាធានី នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរូមពីសំណាក់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ លោកអភិបាលស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្រៅពីកិច្ចប្រជុំទ្វេរភារគីរវាងអភិបាលខេត្តនៃប្រទេសទាំង២ ស្តីពីការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ជាមួយគ្នា ដើម្បីអភិវឌ្ឍន៍តាមព្រំដែនរួមគ្នា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងគណៈប្រតិភូ ក៏បានជួបសំណេះសំណាល ជាមួយ និស្សិតកម្ពុជាដែលបានទទួលអាហាររូបករណ៍ មកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា កំពុងសិក្សាថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យរាចាផាត់ ខេត្តអូប៊ុនរាជធានី។

លោកអភិបាលខេត្តព្រះវិហារ ក៏បង្ហាញផងដែរនូវវឌ្ឍនៈភាព ស្ថានភាព ទិដ្ឋភាពនៃការអភិវឌ្ឍន៍នានា របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់ក្មួយៗនិស្សិត និងបានជម្រុញឲ្យសិស្ស និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សាដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន និងប្រទេសជាតិយើង ព្រមទាំងបានចូលរួមការលេងកីឡាបាល់ទាត់ ដើម្បីជម្រុញ ចំណងមិត្តភាពរវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តឧប៊ុនរាជធានី នៃ ប្រទេសថៃ និងបានទស្សនានូវការសម្តែងសិល្បៈ របស់សិស្ស និស្សិតកម្ពុជា និងសិស្ស និស្សិតថៃ ដើម្បីចែករំលែកនូវវប្បធម៌គ្នាទៅវិញទៅមកផងដែរ៕