(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន៩៨រូប។

រដ្ឋសភាបានលើកយករបៀបវារៈចំនួន ៤មកពិនិត្យ និងពិភាក្សា ដែលមានដូចជា៖

ទី១៖​ សេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​
ទី២៖​ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១​
ទី៣៖​ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣​
និង៤៖​ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

*ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន
*ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
*ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕