(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក ដែលជាចលនាយុវជនដ៏ធំនៅកម្ពុជា កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បានបើកមហាសន្និបាតវិសាមញ្ញរបស់ខ្លួន។

មហាសន្និបាតរយៈពេលពីរថ្ងៃនេះ គណៈចលនាយុវជនដ៏ធំមួយនេះ បានសម្រេចជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា។

មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំង លោក ទៀ សីហា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឱ្យអនុប្រធានបានកើនឡើងដល់៧រូប។ អនុប្រធាន៦រូបផ្សេងទៀតរួមមាន៖ លោក សាយ សំអាល់ លោក គីម រិទ្ធី លោក ឌី វិជ្ជា អ្នកស្រី ដាំ ដារិនី លោក សុះ មុះសិន លោក ស សុខា។

មហាសន្និបាត ក៏បានបោះឆ្នោតជ្រើសរើសសមាជិកគណៈអចិន្ដ្រៃយ៍បន្ថែមចំនួន០៩រូប ព្រមទាំងបន្ថែមសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលថ្មីចំនួន ២០៣រូបបន្ថែមទៀតផងដែរ។

ខាងក្រោមនេះ គឺជាលទ្ធផលទាំងស្រុងនៃមហាសន្និបាតនេះ៖