(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី៨ នីតិកាលទី ៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីពិភាក្សាលើសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ចំនួន៤។

កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារៈដូចតទៅ៖

១៖ ការពិភាក្សា និងអនុម័តសេចក្ដីស្នើវិសោធនកម្មប្រការ ២ថ្មី(ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី(បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

២៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។

៤៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

៤.១៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថមមាត្រា៣ស្ទួន

៤.២៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្ដីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ

៤.៣៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕